Thursday, January 29, 2015

បរាជ័យរបស់ខ្ញុំ

កំណាព្យ
បរាជ័យរបស់ខ្ញុំ
កើតមកមួយជាតិធាតុមួយចាន        មានហេតុផលច្រានអោយបានយល់ន័យ
នូវរាល់កំហុសប្រព្រឹត្តរាល់ថ្ងៃ

                             បរាជ័យជោគជ័យគឺខ្លួនកំណត់។




លោកអ៊ួន វិចិត្រកូនខ្មែរវ័យឆ្លាត          ពន្យល់សុទ្ឋសាតដោយចិត្តអំណត់ 
                             បានដាក់ទិសដៅផែនការប្រកដ
                             ជៀសផុតក្រខ្សត់សហគមន៏ថ្លៃថ្លា។


ខ្ញុំមានសំណាងណាស់បានស្តាប់សំដី        យល់ក្តីមិនយល់ក្តីអនុវត្តន៏បានខ្លះ         
                              ក្រៅការងារស្នូលជាការងារផ្ទះ
                              ផ្តល់អោយបានខ្លះដាក់ការបន្ត។



ពុកម៉ែមីងមារគាត់-សប្យាយក្រៃ            មានប្រាក់ក្នុងដៃសំរាប់កំដរ 
                          មានការមានបុណ្យសប្បាយអប់អរ
                            មិត្តភ័គ្គរាប់រកញញឹមរីករាយ។


ប៉ុន្តែថ្ងៃមួយមានគ្រោះអាសន្ន        គ្រួសាខាងប្រពន្ឋបានដាក់សំពាយ    
                       សំពាធខ្លាខ្លាំងស្វាយរៀងឯនាយ

                      ទ្រូងស្ទើបែកធ្លាយភរិយារៀមរ៉ា។

ណាមួយឈឺចំណាយលុយរាល់ថ្ងៃសុខភាពខ្សោយហើយជួបរឿងខ្លាំងក្លា
                       នាងគិតថ្ងៃយប់ទៅដល់គ្រួសារ
                      អត់លុយយ៉ាងណាស៊ូលំបាក់ចិត្ត។


រឿងគេទាំងអស់យកមកដាក់ប្រាណ  អោយធ្ងន់សាមាណគ្មានគេអាណិត 
                        អស់លុយហោប៉ៅតែខ្លោចចិត្ត
                         អាណិតភរិយាកំសត់រាល់ថ្ងៃ។

ទម្រាំដឹងខ្លួនហួសពេលហើយ       កុលបុត្រខ្មែរអឺយចូលឃ្មាតថ្មី 
                            ប្រយុទ្ឋការងារទាំងយប់ថ្ងៃ
ទើបបានជោគជ័យគ្រួសាររុងរឿង។

Wrter By  Sam Sitha

Educations Page

Sam Sitha 



No comments:

Post a Comment