កំណាព្យ
ជុងមិនភ្លេចកុកឡើយ
ខ្យល់បក់មិនឈប់ សត្វហើរចូលម្លប់ ស្រែកច្រៀងក្នុងព្រៃ
គ្មានបានគិតសោះ ថាមានហេតុអ្វី ? កើតឡើងរាល់ថ្ងៃ
ចំពោះគ្រួសារ។
មេហើរទៅបាត់ ទុកកូនរសាត់ នៅសំបុកសារ
បាត់ម៉ែទៅហើយ វិលវិញពេលណា? កូនហើរត្រៀបត្រា
ស្រែកយំអឹងកង។
មេត្រួូវព្រានបាញ់ កូនត្រូូវប្រមាញ់ ដោយសត្វជុំផង
ពស់វែកពិសក្រៃ ខាំពាំប្អូនបង យំស្រែកត្រសង
បែករសបែកស្លាប់។
មនុស្សក៏ដូចគ្នា លួចឆក់ប្រហើនពារ ដោយមិនខ្លាចច្បាប់
សំលាប់ធ្វើឃាត បាញ់បោះចំណាប់ លួចឆក់ប្លន់កាប់
ផឹកស៊ីសប្បាយ។
លុះកម្មទាន់ហន់ មិនបានបន់ស្រន់ បួងសួងដល់ម្តាយ
គិតថាអស្ចារ្យ មានសាក់ពេញកាយ គេដាក់ទំនាយ
ស្លាប់ខ្មោចតៃហោង។
ឈប់គិតទៅមិត្ត បោះបង់គំនិត កុំអាងមេខ្លោង
គេថាឈើវាច ឫឈើវាត់កោង វាវាត់ប៉ះក្តោង
ឈឺតែខ្លួនឯង។
(ដក់ស្រង់ចេញពីមេរៀនលោកនាយកមូលនិធិសៅសារីប្រចាំនៅខេត្តកំពង់ស្ពឺ)
និពន្ឋដោយៈ លោក សំ ស៊ីថា មន្រ្តីកំណត់អត្តសញ្ញាណក្មេង
Educations Page
Sam Sitha
No comments:
Post a Comment