ខ្ញុំខ្លាំងអស្ចារ្យ
ខ្ញុំជាអ្នកថា ពូកែណាស់ណា ធ្វើមុខសែនមាំ
បានខាងចង្អុល ស្រែកប្រាប់ណែនាំ បង្កើតបក្សក្រុម
និយាយដើមមេ។
ខ្ញុំជាអ្នកថា បានខាងវោហារ រាយការណ៏ពីគេ
ការងារមិនសូវបាន បានខាងស្រែកជេ ចង្អុលរាល់គ្នា
ខ្លបខ្លាចបារមី។
ឋានៈតូចតាច ខ្លាហានអង់អាច ហានថាហានស្តី
មានសិទ្ឋសម្រេច ការងារអ្វីៗ មិនដែលហាស្តី
និងឆ្លងយោបល់មេ។
ខ្ញុំជាអ្នកថា រវល់អស្ចារ្យ មិនដែលទំនេរ
រាយការណ៏ម្តង ថ្លង់អស់ផងគេ ដើម្បីអោយមេ
បានស្ងើសរសើរ។
ឥឡូវភ្ងាក់ខ្លួន ពាក្យល្អគាប់គួន គឺពាក្យសច្ចៈ
ធ្វើពិតថាពិត ការងារច្បាស់ជាក់ ចំរើនឥតអាក់
សហគមន៏ទាំងមូល។
កុំចាំតែថា ស្វែងយល់សព្វការ ការងារជាស្នូល
ជួយសង្គមជាតិ រីកចំរើនត្រកូល ត្រូវហានទទួល
កុំចាំតែថា។
Writer By Mr. Sam Sitha
Educations Page
Sam Sitha
(ចប់ដោយបរិបូរណ៏)
No comments:
Post a Comment