អស់កូនប្រុុសស្រី ថ្ងៃលិចបន្តិចហើយ ចូលកូនគិតណា
កុំចាំម៉ែឈឺ ទើបកូនទៅផ្សារ មានម្ហូបថ្លៃថ្លា
មកបញ្ចុកម្តាយ។
ម្តាយហូបមិនកើត បានត្រឹមតែអើត បានត្រឹមតែស្តាយ
មាត់ម្តាយល្វីងណាស់ ធំក្លិនជិនណាយ អស់ប្រុុសស្រីអឺយ
ចូលគិតផងស្ងួន។
ម្តាយមានកំលាំង ធ្មេញម្តាយនៅរឹង បំពេញទាំង៤
សំលៀកបំពាក់ អាហារសមសួន កន្លែងដេកផងកូន
និងភេសជ្ជៈ។
បានបុណ្យណាស់ថ្លៃ ជាធម៏ប្រពៃ បានចែងច្បាស់ជាក់
អប់រំទេសនា ថ្ងៃយប់ឥតអាក់ បំភ្លឺលោកអ្នក
ជៀសអំពើបាប។
No comments:
Post a Comment