កំណាព្យ ២
ចូលកូនស្តាប់ម្តាយ
អ្នកសំណាងណាស់ ឃើញម្តាយបានច្បាស់ និយាយរាល់ថ្ងៃ
ស្តីកូនប៉ោចៗ គ្មានពាក្យប្រពៃ ព្រោះចង់អោយថ្លៃ
ជាមនុស្សល្អម្នាក់។
ចូលកូនប្រុសស្រី ចាំពាក្យម្តាយថ្លៃ អោយស្គាល់ជ្រៅរាក់
ពេលកូនដើរហើរ យ៉ាងតិច៣នាក់ ជៀសជាប់អន្ទាក់
ពួកខ្មាំងសត្រូវ។
មនុស្សយើងសព្វថ្ងៃ ភាគច្រើនអប្រិយ ជាមនុស្សឃូឃៅ
រាប់អានគ្នាហើយ បែជាសត្រូវ លែងយល់ម៉ៃឪ
និងញ្ញាតិសន្តាន។
បោះបង់មិត្តភ័គ្គ ដែលធ្លាប់ស្មោះស្ម័ក្រ ជួយអោយសាន្តត្រាន
ក្នុងគ្រាលំបាក គ្រប់គ្រារំខាន អប្រិយសាមាណ
ដើម្បីដុល្លា។
ពេលកូនស្លៀកពាក់ ចូលកូនចាំជាក់ សួរគេផងណា
តម្រូវភ្នែកញ្ញាតិ កុំអោយញ្ញាតិថា កូនម៉ារាយអាណា
គ្មានបាប្រដៅ។
និយាយល្អណាស់ បើមើលក្នុងផ្ទះ ដូចអត់មនុស្សនៅ
ខោអាវរាយប៉ាយ ការងារមិនសូវ បានត្រឹមមុខខ្មៅ
ពេលគេស្តីថា។
កូនអើយចូលគិត កុំប្រឹងប្រឌិត និងថ្លែងវាចា
ស្តាប់ចាស់ប្រដៅ កុំមាត់តវា ប្រកែកឡូឡា
ឈ្លោះតសំដី។
ម៉ែលាហើយកូន លែងបានប្រាប់ស្ងួន ជារៀងរាល់ថ្ងៃ
កូនបានសុខចុះ ត្រិះរិះផងថ្លៃ ធ្វើខ្លួនប្រពៃ
អោយចូលសង្គម។
Writer By Mr. Sam Sitha
Educatinos Page
(ចប់ដោយបរិបូរណ៏)
No comments:
Post a Comment