កំណាព្យ
ចាំស៊ីចំណី
-កាលនៅវ័យក្មេង វ័យគ្មានចំបែង គិតគូរការងារ
ដឹងតែសប្បាយ បង្កើតឃ្នីឃ្នា មានរឿងគ្រប់គ្រា
គ្មានថ្ងៃបានសុខ។
-សប្បាយណាស់ក្រៃ គ្មានចង់បានអ្វី យកមករក្សាទុក
ជាទ្រព្យសម្បត្តិ ដើម្បីបានសុខ ទៅថ្ងៃខាងមុខ
ជីវិតថ្លៃថ្លា។
-ចង់បានរាល់ថ្ងៃ អាងអ្នកដទៃ ចិញ្ចឹមរក្សា
ចាំស៊ីចំណី ដូចសត្វបក្សា បក្សីផងណា
គ្មានបានការសោះ។
-នឹកខ្មាសខ្លួនណាស់ អាងអីកម្មក្រាស អោយគេស្រណោះ
អោយគេអាណិត ធ្វើដូចអស់ទាស់ ដើម្បីតែរស់
ខំអែបខំអប។
-ត្រូវសាងស្មារតី កុំអាងចំណី រង្វាន់របប
ដែលគេបានអោយ ហើយអរខេបខប ដាច់ចំណីងាប់
គ្មានលុយធ្វើបុណ្យ។
Writer By Mr. Sam Sitha
Educations Page
Sam Sitha
(ចប់ដោយបរិបូរណ៏)
No comments:
Post a Comment