កំណាព្យ
ខ្ញុំឈានជើងដើរ
ខ្ញុំកូនអ្នកស្រែ ក្នុងចិត្តមិនល្ហៃ ព្រោះគ្មានសំណាង
ម្តាយជំពាក់គេ រដូវវស្សាប្រាំង ស្រែកយំខ្លាំងៗ
ខ្លាចរដ្ឋអូសផ្ទះ។
រីឯឪពុក មិនដែលស្រណុក ពិបាកខ្លាំងណាស់
ព្រោះអាណិតកូន ថ្ងៃខ្លះភ្លេចផ្ទះ ដើម្បីក្រពះ
ស៊ូហូញើសឈាម។
ពេលខ្លះគ្មានបាយ ទ្រូងស្ទើបែកហើយ កូនយ៉ាងរងៀម
រងើមខ្លាំងណាស់ ស្រែកយំភ្លាមៗ ដៃរអោបរវៀម
ទឹកភ្នែកម៉ែហូ។
ខំរៀនណាកូន កុំរឹងរុសស្ងួន ចូលកូនតស៊ូ
ស្តាប់ចាស់ណៃនាំ ធ្វើជាគំរូ អនាគត់កូនល្អ
ល្អមួយជិវិត។
ឪពុកលាហើយ លាកូនត្រើមត្រើយ បិទភ្នែកមិនជិត
ទៅថ្ងៃខាងមុខ ឪលេងនេពនិត ស្គាលកូនៗពិត
ចិត្តកូនយ៉ាងណា។
ខំរៀនណាថ្លៃ ម្តាយជូនពរជ័យ ជ័យគ្រប់ប្រការ
ចូលកូនបានសុខ ប្រសើរថ្លៃថ្លា បានធ្វើកិច្ចការ
សមស្របសង្គម។
Writer By Mr. Sam Sitha
Educations Page
Sam Sitha
(ចប់ដោយបរបូរណ៏)
No comments:
Post a Comment