កំណាព្យ
បើយើងខុស
កុំតូចចិត្តយើងនៅជាមួយគេ របស់អោយទទេគឺគ្មានឡើយ
របស់បានមកគឺច្បាស់ហើយ ប្រយត្ន័ត្រើមត្រើយគឺខ្លួនប្រាណ។
កូនអឺយកូនស្រីមាសម្តាយ ចាំណាឆោមឆាយកែវកណ្យាណ
មើលច្បាប់ស្រ្តីលំនាំតាមអាន នោះកូនសុខសាន្តពេកកន្លង។
ម៉ែខ្លាចណាស់តែកូនមិនជឿ បែមានជំនឿខុសផ្លែខុសដង
ជឿតាមមិត្តភ័គ្គគេលួងគេល្បង ដើរទៅត្រសងគ្មានមេប្រដៅ។
ឥឡូវមនុស្សស្លាប់ច្រើនណាស់ ព្រោះតែដើរប៉ះជាមួយមនុស្សខ្លៅ
លួចឆក់ប្លន់គេគ្មានស្គាល់លំនៅ ពុកម៉ែចាំនៅហូបបាយជុំគ្នា។
ណាស់ហើយបើកូនធុញម្តាយ ជិវិតកូនក្លាយព្រាត់ប្រាស់កំព្រារ
បែកម៉ែបែកឪជាប់គុកគ្រប់គ្រា មហាសែនវេទនាខ្មាសអស់ញាតិផៅ។
(ដកស្រង់ចេញពីមេរៀនអប់រំរបស់លោកនាយកមូលនិធិសៅសារី)
និពន្ឋដោយលោក សំ ស៊ីថា
Educations Page
Sam Sitha
No comments:
Post a Comment