កំណាព្យ ( ស៊ូក្រទ្រព្យកុំអោយក្រចិត្ត)
ក្រមានកុំគិត យកតែគំនិត ជ្រើសតែមាយាទ
ទុកដាក់រៀបចំ អោយមានជាខ្នាត ឧស្សាហ៏សង្វាត
រក្សាទ្រព្យា។
ស៊ូក្រទ្រព្យធន ជាប្តីប្រពន្ឋ ប្រកែកចងពារ
ឈ្លោះគ្នារាល់ថ្ងៃ មិនដែលត្រូូវគ្នា សម្បត្តិហូហៀ
ក៏វាឥតន័យ។
ត្រូវចេះស្លូតបូត ល្បីឈ្មោះរហូត មានជោគមានជ័យ
កិត្តិសព្ទ័ល្បីល្បាញ នៅលើលោកកីយ៏ ជាទ្រព្យប្រុុសស្រី
បុណ្យជួយគ្រប់ពេល។
No comments:
Post a Comment