កំណាព្យ
គ្រួសារខ្ញុំ
ដាក់ចិត្តដាក់កាយ មិនក្តៅក្រហាយ និងទ្រព្យសម្បត្តិ
របស់ទ្រព្យគេ ដាក់ឫជ្រុះបាត់ មានភាពម៊ឺងម៉ាត់
ប្រគល់ជូនវិញ។
គ្រួសារខ្ញុំយល់ ព្រោះបានគិតដល់ ទោសទាន់ទោម្នេញ
មានបាបអាក្រក់ កុហកឯណាមិញ នរកពោពេញ
រងចាំកាត់ទោស។
បើមើលរូបភាព គូសមានរបៀប អ្នកមានកំហុស
លួចឆក់ប្លន់គេ ផ្ទះភ្លើងឆេះសុស កាត់ក្បាលទាំងរស់
ព្រោះបាបកម្មក្រៃ។
ដូច្នេះធ្វើល្អ គុណរាប់ដំណរ មហាថ្លាថ្លៃ
កិត្តិសព្ទ័ល្បីល្បាញ នៅលើលោកកី ទោះស្លាប់ហើយ
ក៏ឈ្មោះនៅមាន។
(ដកស្រង់ចេញពីមេរៀនអប់រំរបស់លោកនាយកមូលនិធិសៅសារី)
ក្នុងគោលបំណងអោយកូនខែ្មរបានសិក្សារៀនសូត្រដើម្បីជំនួយស្មារតី
និពន្ឋដោយលោក សំ ស៊ីថា
Educations Page
No comments:
Post a Comment