Thursday, January 29, 2015

អត្ថន័យជិវិតពិត

                            កំណាព្យ
                                                      អត្ថន័យជិវិតពិត


បើរស់មានខ្លួនពុំសូវសុខជា                       បើរស់បានគ្នាសុខជាល្អកូវ
បើរស់នាំរឿងគួរកុំរស់នៅ                           រស់នាំអាស្រូវគេឯងពុំសុខ។


គិតរឿងស្មុកស្មាញសែនខ្មាស                  រឿងច្រើនឆ្អេកឆ្កាសកំផ្លែងកំផ្លុក
រឿងគ្មានបានការយកមកទុក                    នាំអោយអុកប្រមុកក្នុងគ្រួសារ។

ធ្វើជាតិអោយថ្កើងរាល់ៗថ្ងៃ                      ដោយក្តីស្រមៃភាពហានក្លា
ជួយអោយរួមជាតិថ្លាបញ្ញា                       ដោះស្រាយបញ្ហានៅចំពោះមុខ។

បង្កើតស្មារតីប្រជាជាតិ                            ល្បីម្តងទៀតស្គាល់គ្រប់ខេត្តស្រុក
ជនជាតិជិតខាងរួមគ្នាសំរុក                      កុំបន្សល់ទុកភាពបរាជ័យ។
                  
មានតែមូលនិធិសៅសារី                          តែមួយគ្មានពីរបង្រៀនអត្ថន័យ
បានយល់ការពិតពីបច្ច័យ                        ស្នូលធម៏យ៉ាងខ្លីអោយភ្លឺស្វាង។

(ដកស្រង់ចេញពីមេរៀនអប់រំជិវិតរបស់លោកនាយកមូលនិធិសៅសារី)





                                               (ចប់ដោយបរិបូរណ៏)

No comments:

Post a Comment