កំណាព្យ
ភាពរឹងទទឹង
ញញឹមរាក់ទាក់ សប្បាយមានជាក់ ដោយក្តីរីករាយ
ពេលបានអ្វីមួយ ញញឹមពព្រាយ សប្បាយមានលាយ
អរផងភ័យផង។
មានទ្រព្យសម្បត្តិ ប្រហែសពិតបាត់ ប្រយ័ត្នតែងគង់
ចាស់ៗបានប្រាប់ ចូលស្តាប់ផ្ចិតផ្ចង់ រក្សាពូជពង្យ
អោយល្អថ្លៃថ្នូរ។
ប្រើពាក្យសំដី អោយល្អប្រពៃ កុំដើររអ៊ួ
រទាំរាល់ថ្ងៃ មិនគិតមិនគូ និយាយហែកហូ
គ្រួសារដ៏ទៃ។
និយាយមិនស្តាប់ បែងាកទៅចាប់ រឿងរ៉ាវអប្រិយ
នាំរឿងគ្រួសារ ទំាងយប់ទាំងថ្ងៃ មកដាក់អោយប្តី
ដោះស្រាយប្រចាំ។
ប្រុសក៏ដូច្នោះ នេះទាស់នោះទាស់ មហាសំាញាំ
វាយតប់ភរិយា ផឹកស្រាប្រចាំ ខួបប្រាំងខែឆ្នាំ
ជំពាក់លុយគេ។
នេះសារចុងក្រោយ សូមកុំបណ្ណោយ ខ្លួនអោយទំនេរ
ត្រូវចេះដាក់ខ្លួន ទោះបីគេជេ កុំខឹងនិងគេ
ពិចារណាមើលផង។
ថាយើងខុសអ្វី បានគេជេស្តី ញឹកៗញយដង
មិនដែលសុខៗ ស្តីផងថាផង រឿងរ៉ាវរយដង
ពីភាពរឹងរុស។
(ដកស្រង់ចេញពីមេរៀនជិវិតរបស់លោកនាយកមូលនិធិសៅសារី) ក្នងគោលបំណងអោយកូនខ្មែរសិក្សារៀនសូត្រអំពីចិត្តនិងភាពមានៈ
និពន្ឋដោយលោក សំ ស៊ីថា
educations Page
Sam Sitha
No comments:
Post a Comment