រងចាំថ្ងៃស្អែក
ថ្ងៃចេះតែថ្មី កិច្ចការអ្វីៗ នៅតែប្រហែស
ដាក់ចោលដើរចេញ តាំងឆ្លើយយកឡេស ឈឺក្បាលណែនប៉ែស
ស្អែកចាំបង្ហើយ។
ការងារត្រូូវចប់ បើចេះប្រសព្វ រិះរកចំលើយ
មានដំណោះស្រាយ រៀនសួររៀនឆ្លើយ នោះកើតឡើងហើយ
ផលមិនរងចាំ។
ចាប់គ្រាប់អោយបាន គាប់តាំងប៉ុន្មាន? ត្រូួវតែចំណាំ
គាប់មួយចាប់មួយ អាចបានទាំង ៥ មួយហាមាត់ខាំ
កុំចុះចាញ់អី។
ធ្វើតាមគេសិន ក្បួនមានដូចចិន រូបមន្តចាស់ថ្មី
អនុវត្តន៏អោយចំ កុំប្រើគំនិតស្អី បើអត់ជោគជ័យ
ធ្វើតាមខ្លួនចុះ។
(ដកស្រង់ចេញពីមេរៀនអប់រំរបស់ លោកនាយកមូលនិធិសៅសារីប្រចាំខេត្តកំពង់ស្ពឺ)
និពន្ឋដោយលោក សំ ស៊ីថា
Educations Page
Sam Sitha
No comments:
Post a Comment