កំណាព្យ
បានតែខាងថា
១/ខ្ញុំជាអ្នកថា ពូកែណាស់ណា ធ្វើមុខសែនមាំ
បានខាងចង្អុល ស្រែកប្រាប់ណែនាំ បង្កើតបក្សក្រុម
និយាយដើមមេ។
២/ខ្ញុំជាអ្នកថា បានខាងវោហា រាយការណ៏ពីគេ
ការងារមិនបាន បានតែរឿងជេរ ចេះសព្វអស់មេ
ខ្លបខ្លាចបារមី។
៣/ឋានៈតូចតាច ប៉ុន្តែអង់អាច ហានថាហានស្តី
មានសិទ្ឋសម្រេច ការងារអ្វីៗ ជួសមេរាល់ថ្ងៃ
មិនឆ្លងយោបល់។
៤/ខ្ញុំជាអ្នកថា រវល់អស្ចារ្យ មិនដែលទំនេរ
រាយការម្តងៗ ថ្លង់អស់ឯងគេ ដើម្បីអោយមេ
លួចសរសើរខ្លួន។
៥/ឥឡូវភ្ងាក់ខ្លួន ពាក្យល្អគាបើគួន គឺពាក្យសច្ចៈ
ធ្វើពិតថាពិត ការងារច្បាស់ជាក់ ចំរើនឥតអាក់
សហគមន៏ភូមិយើង។
(ដកស្រង់ចេញមេរៀនអប់រំរបស់លោកនាយកមូលនិធិសៅសារីប្រចាំខេត្តកំពង់ស្ពឺ)
Educations Page
Sam Sitha
No comments:
Post a Comment