កំណាព្យ
សមាធិ
កំណត់ដង្ហើមផ្ដើមបំភ្លេចទុក្ខ បំភ្លេចទាំងសុខបំភ្លេចខ្លួនឯង តាំងចិត្តអោយនិងកុំអោយវង្វេង ខ្យល់ខ្លីខ្យល់វែងចេញចូលត្រូវដឹង។
ភ្នែកមើលច្រមុះឆ្លុះធ្លុះទៅចិត្ត ដង្ហើមត្រង់ផ្ចឹតអារម្មអោយនិង សម្រួលដង្ហើមផ្ដើមដកសន្សឹម ចិត្តអោយញញឹមកុំគិតរឿងផ្សេង។
ប្រមូលអារម្មផ្គុំត្រឹមចឹញ្ចើម ដង្ហើមដកស្មើវែងទៅតាមវែង ក្នុងចិត្តទទេពន្លឺថ្លាឆ្វេង នោះព្រះសំដែងហៅសមាធិ។
(ដកស្រង់ចេញពី Khmer Buddhism)
តែងដោយលោក គង់តែជួប
មានគោលបំណងដើម្បីកូនខែ្មរសិក្សា
Educations Page
Sam Sitha
No comments:
Post a Comment