Saturday, January 31, 2015

បើយើងខុស

កំណាព្យ
បើយើងខុស
        កុំតូចចិត្តយើងនៅជាមួយគេ           របស់អោយទទេគឺគ្មានឡើយ
        របស់បានមកគឺច្បាស់ហើយ           ប្រយត្ន័ត្រើមត្រើយគឺខ្លួនប្រាណ។

        កូនអឺយកូនស្រីមាសម្តាយ              ចាំណាឆោមឆាយកែវកណ្យាណ
        មើលច្បាប់ស្រ្តីលំនាំតាមអាន          នោះកូនសុខសាន្តពេកកន្លង។

        ម៉ែខ្លាចណាស់តែកូនមិនជឿ           បែមានជំនឿខុសផ្លែខុសដង
        ជឿតាមមិត្តភ័គ្គគេលួងគេល្បង        ដើរទៅត្រសងគ្មានមេប្រដៅ។

        ឥឡូវមនុស្សស្លាប់ច្រើនណាស់        ព្រោះតែដើរប៉ះជាមួយមនុស្សខ្លៅ
        លួចឆក់ប្លន់គេគ្មានស្គាល់លំនៅ      ពុកម៉ែចាំនៅហូបបាយជុំគ្នា។


        ណាស់ហើយបើកូនធុញម្តាយ         ជិវិតកូនក្លាយព្រាត់ប្រាស់កំព្រារ
        បែកម៉ែបែកឪជាប់គុកគ្រប់គ្រា         មហាសែនវេទនាខ្មាសអស់ញាតិផៅ។


        (ដកស្រង់ចេញពីមេរៀនអប់រំរបស់លោកនាយកមូលនិធិសៅសារី)

និពន្ឋដោយលោក សំ ស៊ីថា

Educations Page

Sam Sitha


       
       
       
       
        

គ្រួសារខ្

កំណាព្យ

គ្រួសារខ្ញុំ

        ដាក់ចិត្តដាក់កាយ            មិនក្តៅក្រហាយ       និងទ្រព្យសម្បត្តិ
          របស់ទ្រព្យគេ                   ដាក់ឫជ្រុះបាត់         មានភាពម៊ឺងម៉ាត់
                                              ប្រគល់ជូនវិញ។

          គ្រួសារខ្ញុំយល់                 ព្រោះបានគិតដល់    ទោសទាន់ទោម្នេញ
          មានបាបអាក្រក់               កុហកឯណាមិញ      នរកពោពេញ
                                              រងចាំកាត់ទោស។

          បើមើលរូបភាព                គូសមានរបៀប        អ្នកមានកំហុស
          លួចឆក់ប្លន់គេ                 ផ្ទះភ្លើងឆេះសុស      កាត់ក្បាលទាំងរស់
                                              ព្រោះបាបកម្មក្រៃ។

          ដូច្នេះធ្វើល្អ                      គុណរាប់ដំណរ        មហាថ្លាថ្លៃ
          កិត្តិសព្ទ័ល្បីល្បាញ           នៅលើលោកកី        ទោះស្លាប់ហើយ
                                              ក៏ឈ្មោះនៅមាន។


          (ដកស្រង់ចេញពីមេរៀនអប់រំរបស់លោកនាយកមូលនិធិសៅសារី)

      ក្នុងគោលបំណងអោយកូនខែ្មរបានសិក្សារៀនសូត្រដើម្បីជំនួយស្មារតី

និពន្ឋដោយលោក សំ ស៊ីថា
Educations Page


          

គ្រួសារខ្

កំណាព្យ

គ្រួសារខ្ញុំ

        ដាក់ចិត្តដាក់កាយ            មិនក្តៅក្រហាយ       និងទ្រព្យសម្បត្តិ
          របស់ទ្រព្យគេ                   ដាក់ឫជ្រុះបាត់         មានភាពម៊ឺងម៉ាត់
                                              ប្រគល់ជូនវិញ។

          គ្រួសារខ្ញុំយល់                 ព្រោះបានគិតដល់    ទោសទាន់ទោម្នេញ
          មានបាបអាក្រក់               កុហកឯណាមិញ      នរកពោពេញ
                                              រងចាំកាត់ទោស។

          បើមើលរូបភាព                គូសមានរបៀប        អ្នកមានកំហុស
          លួចឆក់ប្លន់គេ                 ផ្ទះភ្លើងឆេះសុស      កាត់ក្បាលទាំងរស់
                                              ព្រោះបាបកម្មក្រៃ។

          ដូច្នេះធ្វើល្អ                      គុណរាប់ដំណរ        មហាថ្លាថ្លៃ
          កិត្តិសព្ទ័ល្បីល្បាញ           នៅលើលោកកី        ទោះស្លាប់ហើយ
                                              ក៏ឈ្មោះនៅមាន។


          (ដកស្រង់ចេញពីមេរៀនអប់រំរបស់លោកនាយកមូលនិធិសៅសារី)

      ក្នុងគោលបំណងអោយកូនខែ្មរបានសិក្សារៀនសូត្រដើម្បីជំនួយស្មារតី

និពន្ឋដោយលោក សំ ស៊ីថា
Educations Page


          

Thursday, January 29, 2015

ស៊ូស៊ូ

                                                                    ​កំណាព្យ

                                                                     ស៊ូស៊ូ

                            ម្តាយខ្ញុំបានប្រាប់             បង្ហើ សូសព្ទ័                ពន្យល់អត្ថន័យ  
                            ស្វែងយល់សព្វការ         ចាត់ចែងលកលៃ         កុុំចាំគេស្តី
                                                                      ទើបប្រឹងសង្វា។

                            មើលសព្វមើលគ្រប់        មិនថាថ្ងៃយប់               ឫពេលណាៗ
                            បើប្រហែសបាត់              ប្រយត្ន័រាល់ការ            នោះសុខថ្លៃថ្លា

                                                                     ​ដោយប្រើស្មារតី។

                          សាកល្បងធ្វើសិន             ទោះខែ្មរឫចិន             អ្នកធំតូចក្តី
                          អោយតែម្ចាស់យើង          ប្រតិបត្តិរាល់ថ្ងៃ           នោះជួបសេរី
                                                                    ​ ជួបមួយជវិត។

(ដកស្រង់ចេញពីមេរៀនអប់រំលោកនាយកមូលនិធិសៅសារី) ក្នុងគោលបំណងអោយកូនខែ្មរសិក្សា
និងរៀនពីចិត្តខ្លួនឯង

និពន្ឋដោយលោក សំ ស៊ីថា

 Educations Page

Sam  Sitha

ដោះទុក្ខសត្

​កំណាព្យ 
                                                                    ដោះទុក្ខសត្ត
កុំរស់នាំភ័យ រឿងក្តីដល់ជន
កុំសាងកម្មធ្ងន់ លោភលន់ឫស្យា
រស់នៅនាំសុខ ដោះទុក្ខសត្តា
សាងជាតិខេមរា ភ្លឺថ្លារុងរឿង ។

 ​ដកស្រង់ចេញពី  Page 
     ស៊ឹម សុខលី 

​ទុកជាធម្មទានសំរាប់កូនខ្មែរ

 Educations Page
Sam  Sitha 

ភាពរឹងទទឹង

កំណាព្យ
ភាពរឹងទទឹង
ញញឹមរាក់ទាក់           សប្បាយមានជាក់                ដោយក្តីរីករាយ
ពេលបានអ្វីមួយ           ញញឹមពព្រាយ            សប្បាយមានលាយ
                                អរផងភ័យផង។
មានទ្រព្យសម្បត្តិ               ប្រហែសពិតបាត់         ប្រយ័ត្នតែងគង់
ចាស់ៗបានប្រាប់         ចូលស្តាប់ផ្ចិតផ្ចង់          រក្សាពូជពង្យ
                                អោយល្អថ្លៃថ្នូរ។
ប្រើពាក្យសំដី             អោយល្អប្រពៃ             កុំដើររអ៊ួ
រទាំរាល់ថ្ងៃ                  មិនគិតមិនគូ                និយាយហែកហូ
                                គ្រួសារដ៏ទៃ។
និយាយមិនស្តាប់              បែងាកទៅចាប់              រឿងរ៉ាវអប្រិយ
នាំរឿងគ្រួសារ             ទំាងយប់ទាំងថ្ងៃ           មកដាក់អោយប្តី
                                ដោះស្រាយប្រចាំ។
ប្រុសក៏ដូច្នោះ            នេះទាស់នោះទាស់      មហាសំាញាំ
        វាយតប់ភរិយា             ផឹកស្រាប្រចាំ              ខួបប្រាំងខែឆ្នាំ
                                        ជំពាក់លុយគេ។
        នេះសារចុងក្រោយ     សូមកុំបណ្ណោយ           ខ្លួនអោយទំនេរ
        ត្រូវចេះដាក់ខ្លួន            ទោះបីគេជេ                        កុំខឹងនិងគេ
                                        ពិចារណាមើលផង។
        ថាយើងខុសអ្វី            បានគេជេស្តី               ញឹកៗញយដង
        មិនដែលសុខៗ            ស្តីផងថាផង               រឿងរ៉ាវរយដង

                                        ពីភាពរឹងរុស។
​(ដកស្រង់ចេញពីមេរៀនជិវិតរបស់លោកនាយកមូលនិធិសៅសារី) ក្នងគោលបំណងអោយកូនខ្មែរសិក្សារៀនសូត្រអំពីចិត្តនិងភាពមានៈ

និពន្ឋដោយលោក សំ ស៊ីថា 
 educations Page
Sam  Sitha 

អត្ថន័យជិវិតពិត

                            កំណាព្យ
                                                      អត្ថន័យជិវិតពិត


បើរស់មានខ្លួនពុំសូវសុខជា                       បើរស់បានគ្នាសុខជាល្អកូវ
បើរស់នាំរឿងគួរកុំរស់នៅ                           រស់នាំអាស្រូវគេឯងពុំសុខ។


គិតរឿងស្មុកស្មាញសែនខ្មាស                  រឿងច្រើនឆ្អេកឆ្កាសកំផ្លែងកំផ្លុក
រឿងគ្មានបានការយកមកទុក                    នាំអោយអុកប្រមុកក្នុងគ្រួសារ។

ធ្វើជាតិអោយថ្កើងរាល់ៗថ្ងៃ                      ដោយក្តីស្រមៃភាពហានក្លា
ជួយអោយរួមជាតិថ្លាបញ្ញា                       ដោះស្រាយបញ្ហានៅចំពោះមុខ។

បង្កើតស្មារតីប្រជាជាតិ                            ល្បីម្តងទៀតស្គាល់គ្រប់ខេត្តស្រុក
ជនជាតិជិតខាងរួមគ្នាសំរុក                      កុំបន្សល់ទុកភាពបរាជ័យ។
                  
មានតែមូលនិធិសៅសារី                          តែមួយគ្មានពីរបង្រៀនអត្ថន័យ
បានយល់ការពិតពីបច្ច័យ                        ស្នូលធម៏យ៉ាងខ្លីអោយភ្លឺស្វាង។

(ដកស្រង់ចេញពីមេរៀនអប់រំជិវិតរបស់លោកនាយកមូលនិធិសៅសារី)





                                               (ចប់ដោយបរិបូរណ៏)

បរាជ័យរបស់ខ្ញុំ

កំណាព្យ
បរាជ័យរបស់ខ្ញុំ
កើតមកមួយជាតិធាតុមួយចាន        មានហេតុផលច្រានអោយបានយល់ន័យ
នូវរាល់កំហុសប្រព្រឹត្តរាល់ថ្ងៃ

                             បរាជ័យជោគជ័យគឺខ្លួនកំណត់។




លោកអ៊ួន វិចិត្រកូនខ្មែរវ័យឆ្លាត          ពន្យល់សុទ្ឋសាតដោយចិត្តអំណត់ 
                             បានដាក់ទិសដៅផែនការប្រកដ
                             ជៀសផុតក្រខ្សត់សហគមន៏ថ្លៃថ្លា។


ខ្ញុំមានសំណាងណាស់បានស្តាប់សំដី        យល់ក្តីមិនយល់ក្តីអនុវត្តន៏បានខ្លះ         
                              ក្រៅការងារស្នូលជាការងារផ្ទះ
                              ផ្តល់អោយបានខ្លះដាក់ការបន្ត។



ពុកម៉ែមីងមារគាត់-សប្យាយក្រៃ            មានប្រាក់ក្នុងដៃសំរាប់កំដរ 
                          មានការមានបុណ្យសប្បាយអប់អរ
                            មិត្តភ័គ្គរាប់រកញញឹមរីករាយ។


ប៉ុន្តែថ្ងៃមួយមានគ្រោះអាសន្ន        គ្រួសាខាងប្រពន្ឋបានដាក់សំពាយ    
                       សំពាធខ្លាខ្លាំងស្វាយរៀងឯនាយ

                      ទ្រូងស្ទើបែកធ្លាយភរិយារៀមរ៉ា។

ណាមួយឈឺចំណាយលុយរាល់ថ្ងៃសុខភាពខ្សោយហើយជួបរឿងខ្លាំងក្លា
                       នាងគិតថ្ងៃយប់ទៅដល់គ្រួសារ
                      អត់លុយយ៉ាងណាស៊ូលំបាក់ចិត្ត។


រឿងគេទាំងអស់យកមកដាក់ប្រាណ  អោយធ្ងន់សាមាណគ្មានគេអាណិត 
                        អស់លុយហោប៉ៅតែខ្លោចចិត្ត
                         អាណិតភរិយាកំសត់រាល់ថ្ងៃ។

ទម្រាំដឹងខ្លួនហួសពេលហើយ       កុលបុត្រខ្មែរអឺយចូលឃ្មាតថ្មី 
                            ប្រយុទ្ឋការងារទាំងយប់ថ្ងៃ
ទើបបានជោគជ័យគ្រួសាររុងរឿង។

Wrter By  Sam Sitha

Educations Page

Sam Sitha 



ផលបានដូចគ្នា


កំណាព្យ
ផលបានដូចគ្នា




                        ទោះខ្ញុំជាសត្វ          អ្នកឆ្លងឆ្លើយកាត់               និយាយថាខ្ញុំ 
                   អ្នកវាយអ្នកទាត់       ស្តីថាបង្ខំ                          ទឹកភ្នែកខ្ញុំយំ
                                                បានត្រឹមមើលម្ចាស់។
                        និយាយមិនកើត           ម្ចាស់សើចបញ្ចើត                    សប្បាយក្រៃណាស់
                        អ្នកដឹកខ្ញុំចង                 មិនដែលទាំងផ្លាស                   មួយថ្ងៃខ្ញុំច្បាស់
                                                            បាក់ពោះក្រហេត។
                        ខ្ញុំជួយដល់អ្នក        ប្រសិនយល់ជាក់       ខ្ញុំឈឺហៅពេទ្យ
                   ដុតភ្លើងដេញមុស    សត្វគ្រប់ប្រភេទ                ពេលខ្ញុំទំរេត
                                             សំរាកកាយយា។                             
   នោះអស់ទ្រព្យធន       ចូលមកពេកពន                     លុយខ្មែរដុល្លា
   បានរីកចំរើន              ចូលដល់គ្រួសារ          ប្រសើថ្លៃថ្លា
                                                       ជារៀងទៅអឺយ...........!

           (​ដកស្រង់ចេញពីមេរៀនអប់រំរបស់លោកនាយកមូលនិធិសៅសារីប្រចាំខេត្តកំពង់ស្ពឺ)

និពន្ឋដោយៈ លោក សំ ស៊ីថា 

 Educations Page

Sam Sitha 


(ចប់ដោយបរិបូរណ៏)