Wednesday, February 4, 2015

ដំណើររឿងៈ ព្រះមាល័យ

​ដំណើររឿងៈ ព្រះមាល័យ

ព្រះមាល័យ ជាអង្គព្រះអរហន្តមានមហិទ្ធិឬទ្ធិប្រហាក់ប្រហែលនឹងព្រះមោគ្គល្លាន។ ថ្ងៃមួយព្រះមាល័យប្រារព្ធចុះទៅឋាននរក ផ្កាឈូកដុះឡើងប៉ុនកង់រទេះទទួលលោក ហើយលោកអធិដ្ឋានដោយឬទ្ធិក៏អណ្ដែតចុះទៅដល់ឋាននរក ពេលបានឃើញសត្វនរកកំពុងរងទុក្ខសែនមហាខ្លោចផ្សា ទើបលោកប្រើថាមពលបដិហារ្យសំដែងឬទ្ធិ ធ្វើឲ្យកើតជាភ្លៀងរលត់ភ្លើងនរកគ្រប់កន្លែងឲ្យត្រជាក់ស្រួល ធ្វើខ្ទះទង់ដែងឲ្យបែកខ្ចាត់ខ្ចាយ ធ្វើភ្នំភ្លើងឲ្យរលាយ ធ្វើរកាដែកឲ្យបាក់ខ្ទេចខ្ទី ធ្វើស្ទឹងប្រៃឲ្យផ្អែមជាដើម។ ពួកសត្វនរកមានចិត្តសប្បាយរីករាយជាខ្លាំងដោយធូរស្បើយអំពីសេចក្ដីទុក្ខដ៏សែនខ្លោចផ្សា បាននាំគ្នាក្រឡេកឡើងមើលឃើញព្រះមាល័យ ក៏ចូលទៅកុះករ លើកដៃប្រណម្យថ្វាយបង្គំរួចទូលសួរថា ព្រះតេជគុណនិមន្តមកអំពីណា?។ ព្រះមាល័យតបថា អាត្មាមកពីជម្ពូទ្វីបជាទីនៅនៃមនុស្សលោក។ សត្វនរកនិយាយទាំងយំស្រែកថា បពិត្រព្រះគុណម្ចាស់ យើងខ្ញុំឃើញលោកម្ចាស់ជាលាភធំដុំណាស់ ចាត់ជាទស្សនានុត្តរិយៈយ៉ាងប្រសើរ។



(ដកស្រង់ចេញពី សុចិន្តាមុនី  Page )
​ក្នុងគោលបំណងអោយកូនខែ្មរបានសិក្សារៀនសូត្រទុកជាស្ពានចំឡងភាពងងឹតរបស់ពួកគាត់ដែលកំពុងវង្វែងជាមួយអំពើបាប
ធ្ងន់ធ្ងរណាស់......!

 Educations Page

Sam Sitha 

No comments:

Post a Comment