កំណាព្យ
កាន់តែធ្វើកាន់តែមានកំហុស
សំណាងមិនល្អជួបទុក្ខរាល់ថ្ងៃ ធ្វើការមិនពេញថ្ងៃជាកំហុសធំ
មិនបានស្តាប់ក្រុមក្នុងប្រជុំ មិនយល់សោះខ្ញុំតាមដានមិនទាន់។
ភ័យផងខ្លាចផងទង្វើមិនល្អ ចាញ់ដោយស្មោះសរគ្មានការអាក់អន់
បែងចែកមិនច្បាស់ជាគ្រោះអាសន្ន ក្នុងចិត្តស្លោស្លន់មុខខ្មៅក្រហម។
បែងចែកមិនច្បាស់គ្រួសារការងារ ភ្លាត់គ្រប់ៗគ្រាមើលមុខមិនចំ
ដោយសារកំហុសប្រព្រឹត្តិច្រំ ដែលខំបំពេញអោយមានថែម។
(កំណាព្យបទពិសោធន៏ពិត បង្រៀននឹងអប់រំដោយលោកនាយកមូលនិធិសៅសារីខេត្តកំពង់ស្ពឺ)
និពន្ឋដោយលោក សំ ស៊ីថា
EDUCATIONS PAGE
SAM SITHA
No comments:
Post a Comment