កំណាព្យ
គ្មានកំណើត
ពូជគ្មានកំណើត គេឌៀលគ្មានកើត លួចសើចសប្បាយ
មិនបានគិតសោះ គ្មានប្រាក់កាស់ចាយ ពេលជួបអន្តរាយ៏
តាំងយំដូចស្វា។
បានខាងអន់ចិត្ត ខ្លួនគ្មានគំនិត តាំងស្រែកឡូឡា
ខ្ចីលុយមិនបាន តាំងវាយប្រហារ អាងមានដុល្លា
គ្មានស្គាល់ឯងក្រ។
គុំគេគុំឯង ដូចភ្លើងនិងផ្សែង ឆេះងំក្នុងឡរ
ក្តៅរោលពេញប្រាណ តាំងគិតមិនល្អ សំលាប់អាករ
មិនខ្លាបកម្មអី។
ដល់ពេលស្លាប់ទៅ បាបតាមលងនៅ បន្លាចរាល់ថ្ងៃ
ព្រោះបានសាងកម្ម មហាចង្រៃ សំលាប់គេហើយ
គ្មានពេលរួចខ្លួន។
និពន្ឋដោយៈ លោក សំ ស៊ីថា
ក្នុងគោលបំណងជួយសំរួលដល់ស្មារតីសំរាប់មិត្តអ្នកអាន
Educations Page
Sam Sitha
No comments:
Post a Comment