កំណាព្យ
របស់ទំនើប
ម៉ូតូឡានថ្មី ទូរសព្ទ័ល្បីៗ កំសាន្តកាយយា
អួតអស់ឃ្នីឃ្នា អួតទាំងដុល្លា មុខស្រស់សង្ហា
សប្បាយពេកក្រៃ។
មិត្តខ្លះក៏សុខ មិត្តខ្លះទៅបុក បាក់អស់ជើងដៃ
គ្រោះថ្នាក់ចរាចរណ៏ ទាំងយប់ទាំងថ្ងៃ ស្លាប់គ្មានវិលវៃ
គ្មានថ្ងៃជួបមុខ។
ខ្លះត្រូវចោប្លន់ ខ្លះជួបអាសន្ន គ្មានថ្ងៃបានសុខ
ខ្លះបានចងករ រត់ចេញពីស្រុក ខ្លះត្រូវជាប់គុក
ព្រោះតែទំនើប។
ខ្លះសប្បាយពេក ខ្លះមិនបានដេក ព្រោះតែរំភើប
សប្បាយចិត្តណាស់ ម្តាយអឺយព្រោះទើប ទិញមកអោបថើប
អោបជាប់កាយយា។
អស់ឳអត្មា ចង់បានប៉ុណ្ណា? គ្រប់គ្រាន់សប្បាយ
បើចិត្តពេលនេះ លោភលន់ពេកក្រៃ ខុសធម៏ព្រះហើយ
នៅតែប្រព្រឹត្ត។
(ដកស្រង់ចេញពីមេរៀនអប់រំរបស់ លោកនាយកមូលនិធិសៅសារីប្រចាំខេត្តកំពង់ស្ពឺ)
និពន្ឋដោយលោក សំ ស៊ីថា
Educations Page
Sam Sitha
No comments:
Post a Comment