**** ពុទ្ធប្រវត្តិសង្ខេប ***** ( ត )
ខ- កំណើតៈ
ពេលព្រះនាងទ្រង់យាងដល់សួនឧទ្យាន " លុម្ពិនី " នៅត្រង់ព្រំប្រទល់
នៃនគរទាំងពីរគឺៈ នគរ" កបិលពស្តុ " និង នគរ" ទេវទហៈ " នៅថ្ងៃសុក្រ១៥
កើត ពេញបូរមី ខែពិសាខ ឆ្នាំច វេលាម៉ោង១២ ថ្ងៃត្រង់ ព្រះនាងទ្រង់ក៏ប្រ
សូត្រព្រះរាជកុមារមួយអង្គនៅក្រោមដើមសាលព្រឹក្ស ដែលមានហ្វូងបក្សី
បក្សា និង មធុករ ទាំងពួងបញ្ចេញសូរសំលេងដ៏ពិរោះជក់ចិត្ត ។
ពេលព្រះរាជកុមារ ប្រសូត្របាន ៥ ថ្ងៃ ព្រាហ្មណ៍៧ នាក់ ទាយថា " បើ
ព្រះរាជកុមារ នៅគ្រប់គ្រងនគរ នឹងសោយរាជ្យជាស្តេចចក្រពត្តិប្រកបដោយ
ធម៌។ បើព្រះរាជកុមារចេញសាងផ្នួស នឹងបានត្រាស់ជាព្រះអរហំសម្មាសម្ពុុ
ទ្ធ ក្នុងលោក ។ ឯព្រាហ្មណ៍កោណ្ឌិញ្ញៈទាយថា " ព្រះរាជកុមារនេះ មិននៅ
គ្រប់គ្រងនគរទេ ពិតជានឹងត្រាស់ដឹងជាព្រះពុទ្ធប្រាកដ ។ ព្រាហ្មណ៍ទាំងអ
ស់ បានសំរេចជ្រើសយកព្រះនាម " សិទ្ធត្ថ " មានន័យថា " អ្នកសំរេចរាល់
បំនងទាំងឡាយ " ថ្វាយដល់ព្រះរាជកុមារ ។
ពេលព្រះរាជកុមារប្រសូត្របាន ៧ ថ្ងៃ ព្រះនាងមហាម៉ាយ៉ា ទ្រង់បាន
សោយទីវង្គត ដោយព្រះរោគាពាធ ។ បន្ទាប់ពីព្រះនាងមហាម៉ាយ៉ាបាន
សោយទីវង្គតទៅ ព្រះបាទសុទ្ធោទន៍ ទ្រងបានតែងតាំង ស្រីស្នំម្នាក់គឺព្រះ
នាង" " មហាបជាបតិគោតមី " " សំរេចកិច្ចជាមេនំបំបៅព្រះ " សិទ្ធត្ថ"
រៀងដរាបមក ។ នៅមានវគ្គបន្ត ..... សូមអនុមោទនា សាធុ សាធុ សាធុ

(ដកស្រង់ចេញពី ប្រាក់ សារ៉ាន់នេយ Page )
Educations Page
Sam Sitha
No comments:
Post a Comment