កំណាព្យ
កូនកាត់តាមខ្ញុំ
ពាក្យចាស់លោកថា កូនរៀននៅសាលា កូនខ្លះកូនឆ្លាត
កូនខ្លះកូនល្ងង់ កូនកាត់កូនស្អាត បើកូនរៀនឆ្លាត
កូនកាត់តាមឪ។
កាត់តាមតាវា ឫសកាត់តាមមា កាត់តាមចិកកូវ
កាត់អស់ពូជពង្ស មិនរកខុសត្រវ គ្រូស្រែកងូវៗ
ចង់បែកបំពង់ក។
ពន្យលចង់ស្លាប់ បែគាត់ទៅត្រាប់ ត្រកូលគាត់ល្អ
កាត់អស់ពូជពង្ស មិនថាខ្មៅសរ អោយតែល្អ
គាត់យកទាំងអស់។
បើកូនមិនឆ្លាត ចរិកមិនស្អាត បែមិនស្រស់បស់
ចោទមកគ្រូភ្លាម បង្រៀនមិនអស់ កូនគាត់ល្ងង់សោះ
ថាគ្រូនោះអន់។
ល្មមឈប់គិតហើយ ឈោងចាប់កោះត្រើយ លើកដៃបន់ស្រន់
តំលៃគ្រូខ្ពស់ កិត្តិយសតំបន់ ដូចលាបាណន់
បួសប្រាំពីរវត្ត។
និពន្ឋដោយលោក សំ ស៊ីថា
មានគោលបំណងដើម្បីជំនួយស្មារតីក្នុងនៃពិចារណា
Educations Page
Sam Sitha
No comments:
Post a Comment