កំណាព្យ
ស្លាប់គ្រប់ប្រការ
គេងលក់មួយយប់ ដង្ហើមដើរគ្រប់ ពិតគ្មានចលនា
លង់លក់បាត់ហើយ ដូចខ្មោចយ៉ាងណា ជារៀងអស្ចារ្យ
ភ្ងាក់ឡើងស្រស់ថ្លា។
សូមកុំបណ្តោយ គ្មានពេលបកក្រោយ ស្លាប់្រច្រើនប្រការ
ខ្លះស្លាប់ដេកលក់ ក្រោយពេលផឹកស្រា ខ្លះបាញ់ប្រហារ
ប្រការស្លាប់ដែរ ។
ខ្លះស្លាប់ឃ្លានពេក ខ្លះមិនបានដេក ស្លាប់ជាហូហែ
ស្លាប់ពេលសំរាល ស្លាប់នៅលើគ្រែ ខ្លះឆ្អែតដល់គែ
ក៏ស្លាប់ក្សិនក្ស័យ។
ខ្លះស្លាប់ចងក ស្លាប់ទាំងកម្រ គឺស្លាប់ព្រោះភ័យ
ជំពាក់លុយគេ គ្មានលុយបង់អី លាកូនលាប្តី
ស្លាប់ខ្មោតែហោង។
ខ្លះស្លាប់ព្រោះមិត្ត រាប់អានជិតស្និត បែមានបំណង
ព្រោះតែច្រណែន បាញ់ផងកាប់ផង ស្លាប់លោតទឹកដង
កំពងខ្ពស់ក្រៃ។
ស្លាប់ដុតកម្រោល ស្លាប់នោះគឺពោល ជិវិតកាប់អស់ជើងដៃ
រួចថតបង្ហោះ ដើម្បីបំភ័យ ផ្សព្វផ្សាយរាល់ថ្ងៃ
បង្ហាញអំណាច។
ស្លាប់ម៉ែស្តីអោយ អន់ចិត្តមុខក្រោយ ធ្វើឃាតមិនខ្លាច
មិនគិតធម៏ព្រះ ស្លាប់ហើយមិនអាច វិញ្ញាណបាចសាច
គ្មានថ្ងៃបានកើត។
និពន្ឋដោយលោក សំ ស៊ីថា
Educations Page
Sam Sitha
No comments:
Post a Comment