កំណាព្យ
ធ្វើជាមិនយល់
រៀននោះរៀនពេក ស្ទើគ្មានបានដេក នៅសាលានៅផ្ទះ
ពេកសួរចាក់ចំ សំនួរសួរប៉ះ ខ្លួនឆ្លើយបានខ្លះ
ជាការប្រសើរ។
អ្នកខ្លះមិនសោះ សំនួរទាំងអស់ គេសួរតាំងដើរ
គេហៅអោយឈប់ នៅដើរគ្រាន់បើ តាំងទំលាក់លើ
អ្នកគ្មានកំហុស។
នាយកបានប្រាប់ ចូលអ្នកចំាំស្តាប់ អស់ការទាំងនោះ
គឺខ្លួនឯងទេ ប្រព្រឹត្តអោយខុស កុំឆ្លើយដាក់ទោស
ធ្វើជាមិនយល់។
(ដកស្រង់ចេញពីមេរៀនអប់រំអំពីជិវិតពិត របស់លោកនាយកមូលនិធីសៅសារីខេត្តកំពង់ស្ពឺ)
និពន្ឋដោយលោក សំ ស៊ីថា
Educations Page
Sam Sitha
No comments:
Post a Comment