កំណាព្យ
ទំហំចិត្តរបស់បង
មានចិត្តត្រង់ប្រកដ មិនប្រព្រឹត្តក្បត់ ចិត្តស្រស់ស្ងួនឡើយ
នៅក្នុងចិត្តបង មិនបានធូស្បើយ អស់ឳពៅហ្អឺយ........
ជឿចិត្តបងចុះ។
ទាល់តែបងស្លាប់ ទើបអូនយំផ្កាប់ ទឹកភ្នែកអូនខ្សោះ
អូនយំស្តាយបង យំទាំងស្រណោះ អាឡៃអាឡោះ
ស្ទើអស់សង្ខា។
អ្វីៗក៏ហួស ទាំងនេះក៏ព្រោះ ដាច់សញ្ចេតនា
មនោរម្មណ៏អូន ល្អអស់ទៅណា ម្តេចបានជីវា
ពោលពាក្យដូច្នេះ។
រឿងរ៉ាវទាំងនោះ អូនដឹងទាំងអស់ វាបានចាក់ស្រេះ
លើគ្រួសារបង មិនអាចគេចវេស សំពាធអស់នេះ
អោយបងគ្រាំគ្រា។
បងសូមសន្យា មើលថែជីវា គ្រប់កាលវេលា
ថ្នាក់ថ្នមរហូត អ្វីៗអូនទា ទិញជូនពុំងារ
អាសូដល់បង។
និពន្ឋដោយលោក សំ ស៊ីថា មានបំណងបង្កើនស្មារតីដល់អ្នកមិនបានគិតដល់ចំណុចទាំងនេះ
ជូនពរដល់ក្តីសេ្នហារបស់អ្នក១០០ឆ្នាំជួបគ្នា..!
Education Page
No comments:
Post a Comment