កំណាព្យ
យើងជាកូនខែ្មរ
(បទ រ៉ាស់)
កើតមកជាកូនខែ្មរ ខិតខំថែជាតិអោយគង់ កុំអោយជាតិយើងត្រូវលិចលង់
ដោយសារភាពល្ងង់គ្មានពិចារណា ។
ជាតិយើងគឺដឹងច្បាស់ ទាំងក្មេងទាំងចាស់ អស្ចារ្យថ្លៃថ្លាមិនប្រកដថាស្រែក
ឡូឡាអោយផ្អើលអាកាសាបែកមេឃបែកដី។
ជាតិយើងជាជាតិសាមគ្គី មូលអស់ទិសទី ទាំងប្រុសទាំងស្រីដើរឆ្ពោះទៅមុខ
មិនចេះខ្លាចអីការពាទឹកដីសម័យអង្គរ។
និពន្ឋដោយលោក សំ ស៊ីថា
Educations Page
Sam Sitha
Thursday, February 26, 2015
ទឹកប៊ិចរបស់ខ្ញុំ
កំណាព្យ
ទឹកប៊ិចរបស់ខ្ញុំ
ប៊ិចរបស់ខ្ញុំបានទិញជាងមួយដុល្លា ទិញមកពីផ្សារគួរអោយសរសេរ
ស្រឡាញ់វាណាស់ស្អាតទាំងសំណេរ ដិតច្បាស់ជាងគេគួរអោយស្រឡាញ់។
ប៊ិចរបស់ខ្ញុំទិញប្រើសព្វថ្ងៃ ប្រើគ្មានសំចៃសរសេរដូចបាញ់
សរសេរប្រយុទ្ឋដើម្បីចំរេញ មិនច្បាស់ដកចេញរាល់ៗយសំណេរ។
ដើម្បីជួយជនប្រុសស្រីលើលោក សំណើរគគោកអង្គុយស៊ីញ៉េ
បោះត្រាប្រថាប់ត្រាច្រើនៗជាងគេ ជួយឥតទំនេរគ្មានពេលបានគេង។
ប៊ិចខ្ញុំស៊ីញ៉េគ្មានបានលុយសោះ ស៊ីញ៉េទាំងអស់ស្រប់ច្បាប់បានចែង
អំពើរពុករលួយសូកប៉ាន់គេឯង មិនខ្ចីសំញ៉ែងស៊ីញ៉េជូនឡើយ។
ស៊ីញ៉េជូនតែជនក្រីក្រ មិនថាអាក្រក់ល្អជួយគាត់អោយស្បើយ
ដើម្បីផ្លាស់ប្តូខ្ញុំមិនកន្តើយ ទោះរស់នាយត្រើយជួយបានរហូត...........!
(នេះជារឿងពិតរបស់ លោកនាយកមូលនិធិសៅសារីដែលសព្វថ្ងៃស៊ីញ៉េបានលុយសំរាប់ជួយសហ
គមន៏ជនបទសំរាប់ក្មេងកំព្រានិងជួយកសាងមណ្ឌលសុខភាពនិងសាលាឃុំជូនមន្ត្រីធ្វើការដើម្បី
ប្រជាពលរដ្ឋដើម្បីកម្ពុជា)

Wednesday, February 25, 2015
មិនមានភាពយុត្តិធម៏
កំណាព្យ
មិនមានភាពយុត្តិធម៏
ពោលពាក្យសច្ចៈ និយាយច្បាស់ជាក់ មិនខ្លាចកំហុស
អ្វីៗបានធ្វើ ស្ទើរត្រូវទាំងអស់ តែតាមពិតនោះ
ធ្វើល្អតែមាត់។
ពេលមានបញ្ហា យកលុយដុល្លា មកដាក់សង្កត់
ដើម្បីសូកប៉ាន់ បំបិទមាត់គាត់ ធ្វើរឿងជូចត់
ដល់ជនស្លូតត្រង់។
អ្នកមានផុតទុក្ខ អ្នកក្រជាប់គុក ទាំងខ្លួនមិនចង់
ទឹកភ្នែកហូហែក យំស្រែកបែកថ្លង់ មុខរបសំណង់
គ្មានលុយសូកគេ។

Tuesday, February 24, 2015
ធ្វើជាមិនយល់
កំណាព្យ
ធ្វើជាមិនយល់
រៀននោះរៀនពេក ស្ទើគ្មានបានដេក នៅសាលានៅផ្ទះ
ពេកសួរចាក់ចំ សំនួរសួរប៉ះ ខ្លួនឆ្លើយបានខ្លះ
ជាការប្រសើរ។
អ្នកខ្លះមិនសោះ សំនួរទាំងអស់ គេសួរតាំងដើរ
គេហៅអោយឈប់ នៅដើរគ្រាន់បើ តាំងទំលាក់លើ
អ្នកគ្មានកំហុស។
នាយកបានប្រាប់ ចូលអ្នកចំាំស្តាប់ អស់ការទាំងនោះ
គឺខ្លួនឯងទេ ប្រព្រឹត្តអោយខុស កុំឆ្លើយដាក់ទោស
ធ្វើជាមិនយល់។
(ដកស្រង់ចេញពីមេរៀនអប់រំអំពីជិវិតពិត របស់លោកនាយកមូលនិធីសៅសារីខេត្តកំពង់ស្ពឺ)

កាន់តែធ្វើកាន់តែមានកំហុស
កំណាព្យ
កាន់តែធ្វើកាន់តែមានកំហុស
សំណាងមិនល្អជួបទុក្ខរាល់ថ្ងៃ ធ្វើការមិនពេញថ្ងៃជាកំហុសធំ
មិនបានស្តាប់ក្រុមក្នុងប្រជុំ មិនយល់សោះខ្ញុំតាមដានមិនទាន់។
ភ័យផងខ្លាចផងទង្វើមិនល្អ ចាញ់ដោយស្មោះសរគ្មានការអាក់អន់
បែងចែកមិនច្បាស់ជាគ្រោះអាសន្ន ក្នុងចិត្តស្លោស្លន់មុខខ្មៅក្រហម។
បែងចែកមិនច្បាស់គ្រួសារការងារ ភ្លាត់គ្រប់ៗគ្រាមើលមុខមិនចំ
ដោយសារកំហុសប្រព្រឹត្តិច្រំ ដែលខំបំពេញអោយមានថែម។
(កំណាព្យបទពិសោធន៏ពិត បង្រៀននឹងអប់រំដោយលោកនាយកមូលនិធិសៅសារីខេត្តកំពង់ស្ពឺ)
និពន្ឋដោយលោក សំ ស៊ីថា
EDUCATIONS PAGE
SAM SITHA

Monday, February 23, 2015
អ្នកមានវិបត្តិក៏មានជ័យ
អ្នកមានវិបត្តិក៏មានជ័យ
មានវិបត្តិក៏ជួបជ័យ សុំជួបសេរី គ្រប់ប្រការ
អរគុណបងណាស់ ពេលមានបញ្ហា បងជួយដោះសារ
គ្មានដែលប្រកាន់។
នេះជាទឹកចិត្ត ដែលបងមានពិត អាទិត្យដល់ចន្ទ័
បង្រៀនបុគ្គលិក អត្ថន័យសំខាន់ ជិវិតរំខាន
ដោយសារតែកម្ម។
មានវិបត្តិក៏ជួបជ័យ សុំជួបសេរី គ្រប់ប្រការ
អរគុណបងណាស់ ពេលមានបញ្ហា បងជួយដោះសារ
គ្មានដែលប្រកាន់។
នេះជាទឹកចិត្ត ដែលបងមានពិត អាទិត្យដល់ចន្ទ័
បង្រៀនបុគ្គលិក អត្ថន័យសំខាន់ ជិវិតរំខាន
ដោយសារតែកម្ម។
Educations Page
Sam Sitha
Thursday, February 19, 2015
អូនយល់ចិត្តបង
កំណាព្យ
អូនយល់ចិត្តបង
អូនមិនក្បត់ឡើយ ឳប្រុសត្រើមត្រើយ កុំពិបាកចិត្ត
ក្នុងបេះដូងអូន មានបងជាមិត្ត អូននិយាយពិត
បងជឿចិត្តចុះ។
អូនធ្លាប់កំសត់ អូនមានឫអត់ ក៏អូនធ្លាប់រស់
បែកម៉ែបែកឪ តាំងតែតូចនោះ អូនសាំវាអស់
កុំព្រួយជីវា។
និពន្ឋដោយ លោក សំ ស៊ីថា

ទំហំចិត្តរបស់បង
កំណាព្យ
ទំហំចិត្តរបស់បង
មានចិត្តត្រង់ប្រកដ មិនប្រព្រឹត្តក្បត់ ចិត្តស្រស់ស្ងួនឡើយ
នៅក្នុងចិត្តបង មិនបានធូស្បើយ អស់ឳពៅហ្អឺយ........
ជឿចិត្តបងចុះ។
ទាល់តែបងស្លាប់ ទើបអូនយំផ្កាប់ ទឹកភ្នែកអូនខ្សោះ
អូនយំស្តាយបង យំទាំងស្រណោះ អាឡៃអាឡោះ
ស្ទើអស់សង្ខា។
អ្វីៗក៏ហួស ទាំងនេះក៏ព្រោះ ដាច់សញ្ចេតនា
មនោរម្មណ៏អូន ល្អអស់ទៅណា ម្តេចបានជីវា
ពោលពាក្យដូច្នេះ។
រឿងរ៉ាវទាំងនោះ អូនដឹងទាំងអស់ វាបានចាក់ស្រេះ
លើគ្រួសារបង មិនអាចគេចវេស សំពាធអស់នេះ
អោយបងគ្រាំគ្រា។
បងសូមសន្យា មើលថែជីវា គ្រប់កាលវេលា
ថ្នាក់ថ្នមរហូត អ្វីៗអូនទា ទិញជូនពុំងារ
អាសូដល់បង។
និពន្ឋដោយលោក សំ ស៊ីថា មានបំណងបង្កើនស្មារតីដល់អ្នកមិនបានគិតដល់ចំណុចទាំងនេះ
ជូនពរដល់ក្តីសេ្នហារបស់អ្នក១០០ឆ្នាំជួបគ្នា..!
Education Page

Wednesday, February 18, 2015
ពុទ្ធប្រវត្តិសង្ខេប
**** ពុទ្ធប្រវត្តិសង្ខេប ***** ( ត )
ខ- កំណើតៈ
ពេលព្រះនាងទ្រង់យាងដល់សួនឧទ្យាន " លុម្ពិនី " នៅត្រង់ព្រំប្រទល់
នៃនគរទាំងពីរគឺៈ នគរ" កបិលពស្តុ " និង នគរ" ទេវទហៈ " នៅថ្ងៃសុក្រ១៥
កើត ពេញបូរមី ខែពិសាខ ឆ្នាំច វេលាម៉ោង១២ ថ្ងៃត្រង់ ព្រះនាងទ្រង់ក៏ប្រ
សូត្រព្រះរាជកុមារមួយអង្គនៅក្រោមដើមសាលព្រឹក្ស ដែលមានហ្វូងបក្សី
បក្សា និង មធុករ ទាំងពួងបញ្ចេញសូរសំលេងដ៏ពិរោះជក់ចិត្ត ។
ពេលព្រះរាជកុមារ ប្រសូត្របាន ៥ ថ្ងៃ ព្រាហ្មណ៍៧ នាក់ ទាយថា " បើ
ព្រះរាជកុមារ នៅគ្រប់គ្រងនគរ នឹងសោយរាជ្យជាស្តេចចក្រពត្តិប្រកបដោយ
ធម៌។ បើព្រះរាជកុមារចេញសាងផ្នួស នឹងបានត្រាស់ជាព្រះអរហំសម្មាសម្ពុុ
ទ្ធ ក្នុងលោក ។ ឯព្រាហ្មណ៍កោណ្ឌិញ្ញៈទាយថា " ព្រះរាជកុមារនេះ មិននៅ
គ្រប់គ្រងនគរទេ ពិតជានឹងត្រាស់ដឹងជាព្រះពុទ្ធប្រាកដ ។ ព្រាហ្មណ៍ទាំងអ
ស់ បានសំរេចជ្រើសយកព្រះនាម " សិទ្ធត្ថ " មានន័យថា " អ្នកសំរេចរាល់
បំនងទាំងឡាយ " ថ្វាយដល់ព្រះរាជកុមារ ។
ពេលព្រះរាជកុមារប្រសូត្របាន ៧ ថ្ងៃ ព្រះនាងមហាម៉ាយ៉ា ទ្រង់បាន
សោយទីវង្គត ដោយព្រះរោគាពាធ ។ បន្ទាប់ពីព្រះនាងមហាម៉ាយ៉ាបាន
សោយទីវង្គតទៅ ព្រះបាទសុទ្ធោទន៍ ទ្រងបានតែងតាំង ស្រីស្នំម្នាក់គឺព្រះ
នាង" " មហាបជាបតិគោតមី " " សំរេចកិច្ចជាមេនំបំបៅព្រះ " សិទ្ធត្ថ"
រៀងដរាបមក ។ នៅមានវគ្គបន្ត ..... សូមអនុមោទនា សាធុ សាធុ សាធុ

(ដកស្រង់ចេញពី ប្រាក់ សារ៉ាន់នេយ Page )
Educations Page
Sam Sitha
សារប្រយោជន៍
សមាធិ
សារប្រយោជន៍
សមាធិ គឺជា ការតាំងចិត្តមាំក្នុងអារម្មណ៍តែមួយ ឬ ការដឹងច្បាស់នូវអារម្មណ៍នោះៗ ដោយសច្ចភាព ។ សមាធិ មាន ២ យ៉ាង គឺ សមថកម្មដ្ឋាន និង វិបស្សនាកម្មដ្ឋាន ។ សមថកម្មដ្ឋាន គឺជា ការគ្រៀកចិត្ត ចងចិត្តឲ្យជាប់ ក្នុងអារម្មណ៍តែមួយ មិនបណ្តោយឲ្យចិត្តត្រាច់ចរ ទៅរកអារម្មណ៍ផ្សេងៗ ។ សមថសមាធិ មាន ៣ កំរិត តាមកម្លាំងនៃការប្រតិបត្តិ ពោលគឺ ៖
១- ខណិកសមាធិ គឺ សមាធិ ដែលចិត្តមានអារម្មណ៍តែមួយ ឬចិត្តស្ងប់កើតឡើងមួយជួរខណៈ តែមិនបានយូរប៉ុន្នានក៏រលត់ទៅ ។
២- ឧបចារសមាធិ គឺ សមាធិ ដែលចិត្តស្ងប់រំងាប់ប្រាសចាកនិវរណៈទាំង ៥ តែមិនជាអារម្មណ៍របស់អង្គឈាន មានបឋមជ្ឈានជាដើមនោះទេប៉ុន្តែ អារម្មណ៍របស់ឧបចារសមាធិនេះ គឺជា អារម្មណ៍សមាធិ ដែលចិត្តស្ថិតក្នុងសភាពជិតបានឈានសមាបត្តិ ។
៣- អប្បនាសមាធិ គឺ សមាធិចិត្ត ដែលគង់ស៊ុបក្នុងអារម្មណ៍នៃឈានសមាបត្តិ មានរូបជ្ឈានជាដើម ដែលចិត្តខណៈនោះកំពុងសោយអារម្មណ៍ដែលជាអង្គនៃឈាន មាន វិតក្ក វិចារ បីតិ សុខ ចិត្តេកគតា រួមជាអង្គ ៥ ។

អ្វីជាអារម្មណ៍របស់សមថសមាធិ ?
ពាក្យថា សមាធិ ប្រែថា ចិត្តស្ងប់ នេះមិនមែនសុទ្ធតែត្រឹមត្រូវជា សម្មាសមាធិ ទាំងអស់ទេ ។ ឯមិច្ឆាសមាធិ គឺ សមាធិ ខុសចាកគន្លងធម៌ឬសមាធិចិត្ត ដែលប្រកាន់ខ្ជាប់នូវវិបស្សនូបក្កិលេស ថាជា លោកុត្តរៈ មាន មគ្គ ផល និព្វាន ហើយលះបង់ការប្រតិបត្តិ ចម្រើនភាវនា ចោលព្រោះហេតុដូច្នេះ សមាធិចិត្ត ជា សម្មាសមាធិ ទៅបាន កេចិអាចារ្យ ឬ អដ្ឋកថាចារ្យ ទាំងឡាយពោលថាត្រូវផ្តោតចិត្តទៅលើអារម្មណ៍ណាមួយនៃអារម្មណ៍កម្មដ្ឋានទាំង ៤០ យ៉ាង តាមអធ្យាស្រ័យ ឬ ចរិតរៀងៗខ្លួននៃបុគ្គលម្នាក់ៗ ។
(ដកស្រង់ចេញពីខែ្មរ ព្រះពុទ្ឋ)
Educations Page
Sam Sitha
ពុទ្ឋទំនាយ
កំណាព្យ
ពុទ្ឋទំនាយ
សម័យដីហើម ថ្មដុះ ព្រះចេះផុស អាចារ្យចេះតែកើតបន្ត។
( បានចេះពីលោកតា សួន ស៊ីម នៅភូមិក្បាលត្រឡាច ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
Educations Page
Sam Sitha
ពុទ្ឋទំនាយ
សម័យដីហើម ថ្មដុះ ព្រះចេះផុស អាចារ្យចេះតែកើតបន្ត។
( បានចេះពីលោកតា សួន ស៊ីម នៅភូមិក្បាលត្រឡាច ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
Educations Page
Sam Sitha
Thursday, February 12, 2015
ស្លាប់គ្រប់ប្រការ
កំណាព្យ
ស្លាប់គ្រប់ប្រការ
គេងលក់មួយយប់ ដង្ហើមដើរគ្រប់ ពិតគ្មានចលនា
លង់លក់បាត់ហើយ ដូចខ្មោចយ៉ាងណា ជារៀងអស្ចារ្យ
ភ្ងាក់ឡើងស្រស់ថ្លា។
សូមកុំបណ្តោយ គ្មានពេលបកក្រោយ ស្លាប់្រច្រើនប្រការ
ខ្លះស្លាប់ដេកលក់ ក្រោយពេលផឹកស្រា ខ្លះបាញ់ប្រហារ
ប្រការស្លាប់ដែរ ។
ខ្លះស្លាប់ឃ្លានពេក ខ្លះមិនបានដេក ស្លាប់ជាហូហែ
ស្លាប់ពេលសំរាល ស្លាប់នៅលើគ្រែ ខ្លះឆ្អែតដល់គែ
ក៏ស្លាប់ក្សិនក្ស័យ។
ខ្លះស្លាប់ចងក ស្លាប់ទាំងកម្រ គឺស្លាប់ព្រោះភ័យ
ជំពាក់លុយគេ គ្មានលុយបង់អី លាកូនលាប្តី
ស្លាប់ខ្មោតែហោង។
ខ្លះស្លាប់ព្រោះមិត្ត រាប់អានជិតស្និត បែមានបំណង
ព្រោះតែច្រណែន បាញ់ផងកាប់ផង ស្លាប់លោតទឹកដង
កំពងខ្ពស់ក្រៃ។
ស្លាប់ដុតកម្រោល ស្លាប់នោះគឺពោល ជិវិតកាប់អស់ជើងដៃ
រួចថតបង្ហោះ ដើម្បីបំភ័យ ផ្សព្វផ្សាយរាល់ថ្ងៃ
បង្ហាញអំណាច។
ស្លាប់ម៉ែស្តីអោយ អន់ចិត្តមុខក្រោយ ធ្វើឃាតមិនខ្លាច
មិនគិតធម៏ព្រះ ស្លាប់ហើយមិនអាច វិញ្ញាណបាចសាច
គ្មានថ្ងៃបានកើត។

របស់ទំនើប
កំណាព្យ
របស់ទំនើប
ម៉ូតូឡានថ្មី ទូរសព្ទ័ល្បីៗ កំសាន្តកាយយា
អួតអស់ឃ្នីឃ្នា អួតទាំងដុល្លា មុខស្រស់សង្ហា
សប្បាយពេកក្រៃ។
មិត្តខ្លះក៏សុខ មិត្តខ្លះទៅបុក បាក់អស់ជើងដៃ
គ្រោះថ្នាក់ចរាចរណ៏ ទាំងយប់ទាំងថ្ងៃ ស្លាប់គ្មានវិលវៃ
គ្មានថ្ងៃជួបមុខ។
ខ្លះត្រូវចោប្លន់ ខ្លះជួបអាសន្ន គ្មានថ្ងៃបានសុខ
ខ្លះបានចងករ រត់ចេញពីស្រុក ខ្លះត្រូវជាប់គុក
ព្រោះតែទំនើប។
ខ្លះសប្បាយពេក ខ្លះមិនបានដេក ព្រោះតែរំភើប
សប្បាយចិត្តណាស់ ម្តាយអឺយព្រោះទើប ទិញមកអោបថើប
អោបជាប់កាយយា។
អស់ឳអត្មា ចង់បានប៉ុណ្ណា? គ្រប់គ្រាន់សប្បាយ
បើចិត្តពេលនេះ លោភលន់ពេកក្រៃ ខុសធម៏ព្រះហើយ
នៅតែប្រព្រឹត្ត។
(ដកស្រង់ចេញពីមេរៀនអប់រំរបស់ លោកនាយកមូលនិធិសៅសារីប្រចាំខេត្តកំពង់ស្ពឺ)

Tuesday, February 10, 2015
អនុស្សតិ ១០
អនុស្សតិ ១០
១- ពុទ្ធានុស្សតិៈ រលឹករឿយៗ ចំពោះ គុណព្រះពុទ្ធ
២- ធម្មានុស្សតិៈ រលឹករឿយៗ ចំពោះ គុណព្រះធម៌
៣- សង្ឃានុស្សតិៈ រលឹករឿយៗ ចំពោះ គុណព្រះសង្ឃ
៤- សីលានុស្សតិៈ រលឹករឿយៗ ចំពោះ សីលរបស់ខ្លួន
៥- ចាគានុស្សតិៈ រលឹករឿយៗ ចំពោះទានដែលខ្លួនបានបរិច្ចាគហើយ
៦- ទេវានុស្សតិៈ រលឹករឿយៗចំពោះគុណធម៌ ដែលធ្វើឱយបុគ្គលបានកើតជាទេវតា
៧- ឧបមានុស្សតិៈ រលឹករឿយៗចំពោះធម៌ជាទីស្ងប់ រម្ងាប់ គឺព្រះនិព្វាន
៨- មរណានុស្សតិៈ រលឹករឿយៗ ចំពោះសេចក្តីស្លាប់
៩- កាយគតានុស្សតិៈ រលឹករឿយៗ ចំពោះកាយឲ្យឃើញថាមិនស្អាត មិនល្អ
១០- អានាបានុស្សតិៈ រលឹករឿយៗ ចំពោះខ្យល់ដកដង្ហើម ដែលដកចេញដកចូល
☆មេត្តា ករុណា មុទិតា ឧបេក្ខា
☆នាមរូបំអនិច្ចំ នាមរូបំទុក្ខំ នាមរូបំអនត្តា។
Educations Page
Sam Sitha
ទឹកចិត្តម៉ែ
Poem of Khmer 2015
ទឹកចិត្តម៉ែ
ទោះម៉ែក្រីក្រ ដាំបាយបរបរ ជូនអស់ស្រីប្រុស
ម៉ែខំរែកទឹក ចូលព្រែកាប់អុស ម៉ែស្តីបន្ទោស
កុំខឹងកូនថ្លៃ។
ម៉ែស្រឡាញ់កូន ដូចទូកនិងក្បូន ដូចមេឃនិងដី
ម៉ែតែងនឹកកូន ស្រណោះរាល់ថ្ងៃ បាត់កូនគ្មានន័យ
ជិវិតម៉ែសូន្យ។
Writer by Mr. Sam Sitha
Educations Page
Monday, February 9, 2015
ហាមលួចណាប្អូន
កំណាព្យ
ហាមលួចណាប្អូន
ហាមលួចរបស់ខ្ញុំណាបងប្អូន អាណិតជីដូននិងតាយាយនៅផ្ទះ
គាត់គ្មានដីលក់ឫមានប្រាក់កាស មកធានាចៅខ្លះព្រោះលួចហ្នឹងឯង។
មួយជិវិតពួកគាត់ចង់ឃើញចៅល្អ សង្គមស្មោះសរគឺចៅប្រឹងប្រែង
ខំប្រឹងប្រតិបត្តិតាមច្បាប់បានចែង មានគេមានឯងទើបហៅសង្គម។
និពន្ឋដោយលោក សំ ស៊ីថា
មានគោលបំណងបង្កើនស្មារតីសំរាប់មិត្តអ្នកអាន

កូនកាត់តាមខ្ញុំ
កំណាព្យ
កូនកាត់តាមខ្ញុំ
ពាក្យចាស់លោកថា កូនរៀននៅសាលា កូនខ្លះកូនឆ្លាត
កូនខ្លះកូនល្ងង់ កូនកាត់កូនស្អាត បើកូនរៀនឆ្លាត
កូនកាត់តាមឪ។
កាត់តាមតាវា ឫសកាត់តាមមា កាត់តាមចិកកូវ
កាត់អស់ពូជពង្ស មិនរកខុសត្រវ គ្រូស្រែកងូវៗ
ចង់បែកបំពង់ក។
ពន្យលចង់ស្លាប់ បែគាត់ទៅត្រាប់ ត្រកូលគាត់ល្អ
កាត់អស់ពូជពង្ស មិនថាខ្មៅសរ អោយតែល្អ
គាត់យកទាំងអស់។
បើកូនមិនឆ្លាត ចរិកមិនស្អាត បែមិនស្រស់បស់
ចោទមកគ្រូភ្លាម បង្រៀនមិនអស់ កូនគាត់ល្ងង់សោះ
ថាគ្រូនោះអន់។
ល្មមឈប់គិតហើយ ឈោងចាប់កោះត្រើយ លើកដៃបន់ស្រន់
តំលៃគ្រូខ្ពស់ កិត្តិយសតំបន់ ដូចលាបាណន់
បួសប្រាំពីរវត្ត។
និពន្ឋដោយលោក សំ ស៊ីថា
មានគោលបំណងដើម្បីជំនួយស្មារតីក្នុងនៃពិចារណា

ពូជគ្មានកំណើត
កំណាព្យ
គ្មានកំណើត
ពូជគ្មានកំណើត គេឌៀលគ្មានកើត លួចសើចសប្បាយ
មិនបានគិតសោះ គ្មានប្រាក់កាស់ចាយ ពេលជួបអន្តរាយ៏
តាំងយំដូចស្វា។
បានខាងអន់ចិត្ត ខ្លួនគ្មានគំនិត តាំងស្រែកឡូឡា
ខ្ចីលុយមិនបាន តាំងវាយប្រហារ អាងមានដុល្លា
គ្មានស្គាល់ឯងក្រ។
គុំគេគុំឯង ដូចភ្លើងនិងផ្សែង ឆេះងំក្នុងឡរ
ក្តៅរោលពេញប្រាណ តាំងគិតមិនល្អ សំលាប់អាករ
មិនខ្លាបកម្មអី។
ដល់ពេលស្លាប់ទៅ បាបតាមលងនៅ បន្លាចរាល់ថ្ងៃ
ព្រោះបានសាងកម្ម មហាចង្រៃ សំលាប់គេហើយ
គ្មានពេលរួចខ្លួន។
និពន្ឋដោយៈ លោក សំ ស៊ីថា
ក្នុងគោលបំណងជួយសំរួលដល់ស្មារតីសំរាប់មិត្តអ្នកអាន

១០ ឆ្នាំគ្មានប្រាក់ខែ
កំណាព្យ
១០ ឆ្នាំគ្មានប្រាក់ខែ
១០ឆ្នាំគ្មានប្រាក់ខែ នោះដោយសារតែ មនុស្សមានធម៏
ជួយចេញពីចិត្ត ដោយភាពស្មោះសរ ទោះរឿងអាក្រក់ល្អ
ក៏រលាយទៅបាត់។
១០ឆ្នាំចាំច្បាស់ ប្រកដណាស់ កូនខ្មែរកាត់
ជឿជាក់មុតមាំ រូបមន្តជាខ្នាត ដោយតោងឪវាទ
ពីអ្នកជោគជ័យ។
១០ឆ្នាំប្រើរថយន្ត ធ្វើការរែកពន់ ជំនួសប្រុុសស្រី
ដើម្បីបង្រៀន ពីអត្ថន័យ បង្រៀនរាល់ថ្ងៃ
ក៏មិនណាយ។
១០ឆ្នាំបានកែ គ្មានពេលលំហែ ដល់រាងកាយ
សុខភាពអន់ខ្សោយ គ្មានពេលសប្បាយ ដើរចេញអោយឆ្ងាយ
ពីស្រុុកកំណើត។
១០ឆ្នាំជួបទុក្ខនិងសុខ រឿងល្បីពេញស្រុក ល្បីអស់មួយហើត
ជារឿងកូនក្មេង អង់គ្លេសមិនកើត តាំងខ្លួនអើត
មើលនាយមើលអាយ។
SSF ជាកន្លែង ដាក់ទានជាក់ស្តែង លះបង់ចំណាយ
ទោះខាតចំណេញ ក៏មិនស្តាយ តាំងចិត្តប្រែក្លាយ
សហគមន៏កម្ពុជា។
(ដកស្រង់ចេញមេរៀនអប់រំរបស់លោកនាយកមូលនិធិសៅសារី)

Thursday, February 5, 2015
នាំរឿងដាក់ខ្លួន
កំណាព្យ
នាំរឿងដាក់ខ្លួន
លឺសូថាអ្នក អង្គុយរាក់ទាក់ និយាយដើមគេ
តើរឿងយ៉ាងណា? ពិតទេមាសមេ ? ឆ្ងន់អ្វីម្លេះទេ?
បានលុយប៉ុន្មាន?
លឺសូតែបញ្ហា គេសួរដើមការ ចុងដើមអោយបាន
បើរឿងនោះពិត មិនអីទេកណ្យាណ នោះពូជសន្តាន
អាចនូវល្អខ្លះ។
បើមិនពិតវិញ នាំទុក្ខទោម្នេញ រាស្សីអាប់ណាស់
ពីរបទបរិហា នាំពាក្យមិនច្បាស់ ខាតលុយប្រាក់កាស
ដោយសារបណ្តឹង។
ដូច្នេះគួរគិត មិនមែនប្រឌិត រឿងគួរអោយខឹង
អាចកាប់សំលាប់ ពេលណាមិនដឹង ដោយសាររឿងហ្នឹង
គុំមួយជិវិត។

ដាក់ខ្លួនដើម្បីរៀន
កំណាព្យ
ដាក់ខ្លួនដើម្បីរៀន
សន្តានចិត្តល្អ ក្នុងចិត្តស្មោះសរ ពោពេញដោយបុណ្យ
មានចិត្តម៉ត់ចត់ មិនចេះទោទន់ សំដីទន់ភ្លន់
មានចិត្តអង់អាច។
ធ្វើខុសសុំទោស ចេះដឹងកំហុស មិនប្រើអំណាច
គំរាមកំហែង សំដីបាចសាច ដាក់ខ្លួនខ្លបខ្លាច
រៀនពីជំពួកមនុស្ស។
បើបើកជំនួញ វាអាចជាព្រួញ បាញ់១-៣ធ្លុះ
ដឹងពីកំហូច មនុស្សទាំងនោះ ទោះកើតជំលោះ
អាចដឹងតម្រុយ។
(និពន្ឋដោយៈ លោក សំ ស៊ីថា )

សំរាប់អប់រំនារីគ្រប់រូបជាជំនួយស្មារតី
កំណាព្យ
សំរាប់អប់រំនារីគ្រប់រូបជាជំនួយស្មារតី
(From Sopheak Chhun Page Facebook)
Educations Page
Sam Sitha
Wednesday, February 4, 2015
ចំណេញទេពេលចូលតុលាការ?
កក្តាត្រូវយល់ដឹង
ចំណេញទេពេលចូលតុលាការ ?
គេអាងក្តី ខាងឯងអាងត ដាក់ពាក្យចូលឧទរ ខាងគេខាតមួយចាន -ខាងឯងក៏ខាត
មួយចាន រីឯផលសម្រេចបានគឺ ចិន និង បុគ្គលប្រព្រឹត្តអំពើពុករលួយនៅក្នុងប្រពន្ឋ័តុលាការឯ
ណោះទេត្រូវដឹងខ្លួនផង!
( ដកស្រង់ចេញពី ការទូន្មានរបស់លោក រ័ត្ន ថាវី អ្នកសំរបសំរួល និងអង្កេតនៅ ADHOC)

ដំណើររឿងៈ ព្រះមាល័យ
ដំណើររឿងៈ ព្រះមាល័យ
ព្រះមាល័យ ជាអង្គព្រះអរហន្តមានមហិទ្ធិឬទ្ធិប្រហាក់ប្រហែលនឹងព្រះមោគ្គល្លាន។ ថ្ងៃមួយព្រះមាល័យប្រារព្ធចុះទៅឋាននរក ផ្កាឈូកដុះឡើងប៉ុនកង់រទេះទទួលលោក ហើយលោកអធិដ្ឋានដោយឬទ្ធិក៏អណ្ដែតចុះទៅដល់ឋាននរក ពេលបានឃើញសត្វនរកកំពុងរងទុក្ខសែនមហាខ្លោចផ្សា ទើបលោកប្រើថាមពលបដិហារ្យសំដែងឬទ្ធិ ធ្វើឲ្យកើតជាភ្លៀងរលត់ភ្លើងនរកគ្រប់កន្លែងឲ្យត្រជាក់ស្រួល ធ្វើខ្ទះទង់ដែងឲ្យបែកខ្ចាត់ខ្ចាយ ធ្វើភ្នំភ្លើងឲ្យរលាយ ធ្វើរកាដែកឲ្យបាក់ខ្ទេចខ្ទី ធ្វើស្ទឹងប្រៃឲ្យផ្អែមជាដើម។ ពួកសត្វនរកមានចិត្តសប្បាយរីករាយជាខ្លាំងដោយធូរស្បើយអំពីសេចក្ដីទុក្ខដ៏សែនខ្លោចផ្សា បាននាំគ្នាក្រឡេកឡើងមើលឃើញព្រះមាល័យ ក៏ចូលទៅកុះករ លើកដៃប្រណម្យថ្វាយបង្គំរួចទូលសួរថា ព្រះតេជគុណនិមន្តមកអំពីណា?។ ព្រះមាល័យតបថា អាត្មាមកពីជម្ពូទ្វីបជាទីនៅនៃមនុស្សលោក។ សត្វនរកនិយាយទាំងយំស្រែកថា បពិត្រព្រះគុណម្ចាស់ យើងខ្ញុំឃើញលោកម្ចាស់ជាលាភធំដុំណាស់ ចាត់ជាទស្សនានុត្តរិយៈយ៉ាងប្រសើរ។
(ដកស្រង់ចេញពី សុចិន្តាមុនី Page )
ក្នុងគោលបំណងអោយកូនខែ្មរបានសិក្សារៀនសូត្រទុកជាស្ពានចំឡងភាពងងឹតរបស់ពួកគាត់ដែលកំពុងវង្វែងជាមួយអំពើបាប
ធ្ងន់ធ្ងរណាស់......!

បេះដូងព្រះធម៌
បេះដូងព្រះធម៌
......................
ការមិនធ្វើអំពើបាប១ ការធ្វើអំពើជាកុសល១ និងការសម្អាតចិត្ត១ គឺជាពាក្យទូន្មានរបស់ព្រះពុទ្ធគ្រប់ព្រះអង្គ។
( ដកស្រង់ចេញពី Page លោក ជុំ គង់ មានគោលបំណងជួយផ្សព្វផ្សាយសំរាប់អប់រំចិត្តសំរាប់មិត្តយុវវ័យ)

Monday, February 2, 2015
អ្នកជួយកំពូល
កំណាព្យ
អ្នកជួយកំពូល
គ្មានទេបរិបូរណ៏ មានគ្រប់ហៀហូរ ថាខ្លួនអស្ចារ្យ
ពិព្រោះចំណង់ ពិសពលខ្លាំងក្លា អោយតែរស់អត្មា
អត់នណាអត់ទៅ។
តាំងខ្លួនវិភាគ គ្រប់រឿងភិនភាគ ល្អហើយប្រុសពៅ
ខ្ញុំគិតថាអញេ្ចះ វាស៊ីជម្រៅ គ្រួសារប្អូននៅ
ខ្វះខាតខ្លាំងណាស់។
បើប្អូនចង់ចេះ ទឹកតែទឹកម្ទេស ដាក់អោយក្រាស់ៗ
លុយខែ្មរដុល្លា អោយឃើញច្បាស់ៗ ធានាថាបះ
ចំលើគ្រូល្អ។
លក់ស្រែលក់គោ ទំពាំងស្រែអូ លក់ឈើសរសរ
លក់បង់សាលា អបអរសាទរ លើកដៃអង្វ
លោកគ្រូជួយផង។
តែពុំដូច្នោះ ប្អូនប្រុសគិតខុស ជឿគេរាល់ដង
គេប្រាប់ថាបោក មិនខ្ចីជឿផង បែបកមកបង
គិតអញ្ចឹងបានក្រ។
មានអីឯណា ចិត្តស្ទើខ្លោចផ្សារ ព្រោះរឿងកម្រ
ក្រុមហ៊ុនគេធំ មានរបស់ល្អៗ ជួយផ្សាយបន្ត
(ដកស្រង់ចេញពីមេរៀនអប់រំលោកនាយកមូលនិធិសៅសារីប្រចាំនៅខេត្តកំពង់ស្ពឺ)
(និពន្ឋដោយលោក សំ ស៊ីថា )
មានគោលបំណងចង់បង្កើនស្មារតីមុនពេលសំរេចចិត្តទៅលើអ្នកឆបោកមួយចំនួនដែលមានបំ
ណងមិនល្អមកលើគ្រួសារអ្នកក្រីក្រ។
Educations Page
Sam Sitha
Subscribe to:
Posts (Atom)