កំណាព្យ
ទឹកប៊ិចរបស់ខ្ញុំ
ប៊ិចរបស់ខ្ញុំបានទិញជាងមួយដុល្លា ទិញមកពីផ្សារគួរអោយសរសេរ
ស្រឡាញ់វាណាស់ស្អាតទាំងសំណេរ ដិតច្បាស់ជាងគេគួរអោយស្រឡាញ់។
ប៊ិចរបស់ខ្ញុំទិញប្រើសព្វថ្ងៃ ប្រើគ្មានសំចៃសរសេរដូចបាញ់
សរសេរប្រយុទ្ឋដើម្បីចំរេញ មិនច្បាស់ដកចេញរាល់ៗយសំណេរ។
ដើម្បីជួយជនប្រុសស្រីលើលោក សំណើរគគោកអង្គុយស៊ីញ៉េ
បោះត្រាប្រថាប់ត្រាច្រើនៗជាងគេ ជួយឥតទំនេរគ្មានពេលបានគេង។
ប៊ិចខ្ញុំស៊ីញ៉េគ្មានបានលុយសោះ ស៊ីញ៉េទាំងអស់ស្រប់ច្បាប់បានចែង
អំពើរពុករលួយសូកប៉ាន់គេឯង មិនខ្ចីសំញ៉ែងស៊ីញ៉េជូនឡើយ។
ស៊ីញ៉េជូនតែជនក្រីក្រ មិនថាអាក្រក់ល្អជួយគាត់អោយស្បើយ
ដើម្បីផ្លាស់ប្តូខ្ញុំមិនកន្តើយ ទោះរស់នាយត្រើយជួយបានរហូត...........!
(នេះជារឿងពិតរបស់ លោកនាយកមូលនិធិសៅសារីដែលសព្វថ្ងៃស៊ីញ៉េបានលុយសំរាប់ជួយសហ
គមន៏ជនបទសំរាប់ក្មេងកំព្រានិងជួយកសាងមណ្ឌលសុខភាពនិងសាលាឃុំជូនមន្ត្រីធ្វើការដើម្បី
ប្រជាពលរដ្ឋដើម្បីកម្ពុជា)
និពន្ឋដោយលោក សំ ស៊ីថា
Educations Page
Sam Sitha